ថ្មីៗ

រដ្ធបាល ខេត្តបន្ទាយមានជ័យ ប្រធានក្រុមការងារ គណបក្ស បានចុះសម្រួលបេីកការដ្ធាន ជុសជុលផ្លូវមួយខ្សែរ មានប្រវែង ២.៦៥០ម៉ែត្រ

នាព្រឹកថ្ងៃទី ២៨   ខែ វិច្ឆិកា  ឆ្នាំ  ២០២០  ៉ឯកឧត្តម គឹង  វណ្ណៈ អភិបាល នៃគណអភិបាលរងខេត្ត បន្ទាយមានជយ័ និងជាប្រធានក្រុមការងារ គណបក្សខេត្ត បានចុះជួយ
មូលដ្ឋានក្នុងស្រុកថ្មពួក  មានកិត្តិយសបានអមដំណេី រលោកជំទាវឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ និងលោក ជំទាវ  ម៉ៅ ម៉ាល័យ  កែ  គឹម យ៉ាន អញ្ជេីញក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ  និងបេីកការដ្ឋានជួសជុលផ្លូវមួយខ្សែប្រវែង២.៦៥០ ម៉ែត្រ ទទឹង៥ម៉ែត្រ  ដែលឆ្លងកាត់ភូមិចំនួន៣    គឺភូមិផ្សារថ្មី  ភូមិគំរូ  និង
ភូមិអណ្តូងខ្លុង  ក្នុងឃុំគំរូ  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  និងបានប្រគេនសុីម៉ង់១២តោន  រួមនឹងសសរចំនួន៦ដេីម  ដោយក្នុងមួយដេីមតម្លៃ  ២,៦០០,០០០រៀលក្នុងការកសាងព្រះវិហារ  វត្តវេឡុវន្តភូមិផ្សារថ្មី  ព្រមទាំងបានចែកជូនភួយដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។
កម្មពិធីនេះក៏មានការចូលរួម ពី ឯកឧត្តម សួន  បវរ  អនុរដ្ឋលេខាធិការក្រសួងការពារជាតិ  និងលោក  លោកស្រីក្រុមការងារក្នុងមូលដ្ឋានផងដែរ៕