ថ្មីៗ

អុញនោះ!ប្រជាពលរដ្ឋប្ដឹងឧកញ៉ា នួន អក ទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃពីបទរំលោភលេីការទុកចិត្ត

(ភ្នំពេញ)៖  សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ  សហការជាមួយស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោកសឿ ឡងឌីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសម្អាង នៅព្រឹកថ្ងៃទី25 ខែវិច្ឆិកា  ឆ្នាំ២០២០នេះ ស្ថិតនៅអគារលេខ4Z ផ្លូវ103 ភូមិ4 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។
សូមជម្រាបជូនថាការចុះប្រតិបត្តិការរបស់សមត្ថកិច្ចបន្ទាប់ពីទទួលតាមបណ្ដឹងចុះថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២០ របស់ប្រជាពលរដ្ឋដែលមកពីខេត្តកំពង់ចាម ខេត្តកណ្ដាល ត្បូងឃ្មុំ សៀមរាប និង ខេត្តបន្ទាយមានជ័យ បាននាំគ្នាដាក់ពាក្យបណ្ដឹ លោកឧកញ៉ា នួន អក និងឈ្មោះ Song Boon Ngee ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក 
យោងបណ្ដឹងប្រជាពលរដ្ឋបានឲ្យដឹងថាឧកញ៉ា នួនអកនិងបក្ខពួកបានបញ្ចុះបញ្ចូលពួកគាត់ធ្វើជាតំណាងចែកចាយទិញផលិតផលដែលមានច្បាប់ត្រឹមត្រូវ ដោយតម្រូវអោយពួកគាត់បង់ប្រាក់ក្នុងម្នាក់ៗ១៥,០០០ដុល្លារ ដោយអះអាងផលិតផលរបស់ខ្លួនមានស្ដង់ដារគុណភាព និងមានការវេច្ចខ្ចប់បានល្អទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ ហើយមានភាពល្បីល្បាញលើទីផ្សារកម្ពុជាដោយចាប់តាំងពីពួកគាត់បានបង់ប្រាក់រួចមកពុំបានផ្ដល់ទំនិញពីក្រុមហ៊ុន ដូចការសន្យាឡើយ ហើយតែងតែគេចវេសពីការផ្គត់ផ្គង់រហូតមកទល់បច្ចុប្បន្ន ក្រោយឃើញរោគសញ្ញានៃការឆបោក របស់លោកឧកញ៉ា នួន អក និងបក្ខពួក  ជាពិសេសសង្ស័យថា បានធ្វើការលក់ ផលិតផលក្លែងក្លាយគ្មានច្បាប់ត្រឹមត្រូវតាមច្បាប់ ដែលធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ទើបពួកគាត់សម្រេចដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចតែម្ដង។
សូមជម្រាបជូនថាសមត្ថកិច្ចរកឃើញផលិតផលគ្រឿងសម្អាងក្លែងក្លាយចំនួុន12មុខរួមមាន ៖ 
១. Geoskincare Nanochip Booster Gun ចំនួន៤០កេស សរុបចំនួន ៤៨០ប្រអប់
២. VIE-Calmative Ceansing Gel ចំនួន ២កេស សរុបចំនួន១០០ប្រអប់
៣. Peptide Serum ក្រហម និងខៀវ សរុបចំនួន ៧ប្រអប់
៤. VIE-Hydrogenus Repair Lotion ចំនួន ២កេស សរុបចំនួន ២២៤ប្រអប់
៥. VIE-Magic UV ចំនួន ២កេស សរុបចំនួន ៣,០០០ ខ្លង
  ៦. Rejurvenrate ចំនួន ១១កេស សរុបចំនួន១១០០០កញ្ជប់
  ៧. Q Collagen ចំនួន ៣កេស សរុបចំនួន៦៩ប្រអប់
  ៨. Femtacy កញ្ចប់តូច សរុបចំនួន ៤២,០០០កញ្ចប់
  ៩. Femtacy កញ្ចប់ធំ សរុបចំនួន ១,២០០កញ្ចប់
  ១០. Thermal Spring (Essence) ចំនួន ៣២កេស សរុបចំនួន ៣៨៤ប្រអប់
  ១១. Tranexamic Acid (Red) ចំនួន ៤កេស សរុបចំនួន ៤៨ប្រអប់
  ១២. ដប និងក្បាលបាញ់ សរុប ៥កេស
គួុរបញ្ជាក់ថាសមត្ថកិច្ចសម្រេចត្រូវបិទទីតាំងខាងលើជាបណ្តោះអាសន្ន រង់ចាំបន្តនីតិវិធីតាមច្បាប់៕