សេដ្ឋកិច្ច

រដ្ធបាលខេត្ត បានជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បញ្ឃប់ប្រព្រឹត្តអំពើខុសឆ្គង ជាបន្ទាន់នូវសកម្មភាពបរបាញ់សត្វស្លាប....!

ខេត្តព្រៃវែង .បច្ចុប្បន្ន ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់អភិរក្សសត្វនេះ ការបរបាញ់សត្វស្លាបទាំងអស់នេះគឺជាការបំផ្លាញខ្លួនឯង និងប្រឈមមុខចំពោះមុខច្បាប់។
សូមបងប្អូនមេត្តាចូលរួមចំណែក ការពារនិងអភិរក្សសត្វស្លាបទាំងអស់នេះ ដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយនិងរួមចំណែកលើកកម្ពស់វិស័យបរិស្ថាន និងទេសចរណ៍របស់យើង។
សូមសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវរកមុខសញ្ញានិងអនុវត្តតាមនីតិវិធីច្បាប់៕