(អាមេរិក)៖
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក
ម៉ៃក៍ ប៉ុមប៉េអូ (Mike
Pompeo) បានលើកឡើងនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកថ្មីៗនេះ
កំពុងពិចារណាក្នុងការបិទកម្មវិធី (app) បណ្តាញសង្គមដែល
មានប្រភពពីចិន ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ល្បីល្បាញ ក្នុងស្រទាប់យុវវ័យផងដែរ។
នេះបើតាមការដកស្រង់ព័ត៌មានចេញពី Fox News នាព្រឹកថ្ងៃអង្គារ
ទី០៧ ខែកក្កដា ឆ្នាំ២០២០។
ឆ្លើយតបចំពោះសំនួរពាក់ព័ន្ធនឹងផែនការបិទ កម្មវិធីបណ្តាញសង្គមចិនមួយចំនួនខាងលើនេះ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo ។
បានបញ្ជាក់ផងដែរថា ខ្ញុំមិនចង់បញ្ជាក់អ្វី
មុនលោកប្រធានាធិបតី (ដូណាល់ ត្រាំ) ធ្វើការសម្រេចចិត្តនោះឡើយ ប៉ុន្តែយើងកំពុងតែពិនិត្យមើលវាហើយ...។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះលោក Mike Pompeo បានចេញមុខស្វាគមន៍ប្រទេសឥណ្ឌា ចំពោះការសម្រេចចិត្តបិទកម្មវិធី ឬ app
ចំនួន ៥៩ ដែលមានប្រភពមកពីចិន ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ល្បីល្បាញផងដែរ។
លោក Pompeo ថែមទាំងបានអះអាងទៀតថា ការបិទកម្មវិធី ដែលជាកម្មសិទ្ធិក្រុមហ៊ុនចិន នឹងជួយពង្រឹងឯកភាពជាតិ និងអធិបតេយ្យភាពរបស់ឥណ្ឌា។ រដ្ឋាភិបាលចិនបង្ហាញការសោកស្ដាយ ចំពោះការសម្រេចដោយឥណ្ឌា និងបានអំពាវនាវឲ្យឥណ្ឌាគិតឡើងវិញម្តងទៀត។ ចិនក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់ថា កម្មវិធីទាំងអស់ ដែលត្រូវបានបិទនេះ មានទំនាក់ទំនងជាមួយយោធា ឬបក្សកុម្មុយនិស្តរបស់ខ្លួននោះ៕