លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយចប់ការប្រកួតថា
អត្តចរិតរបស់កូនក្រុមល្អណាស់ ដោយសារតែពួកគេមិនធ្វើឫកដូចអ្នកឈ្នះពាន
Premier League កាលពីសប្ដាហ៍មុន។លោកបានលើកឡើងថា៖
" ខ្ញុំបានមើលឃើញពីអត្តចរិតដ៏ល្អរបស់កូនក្រុមខ្ញុំ។
ពួកគេមិនធ្វើឫកដូចអ្នកទើបតែក្លាយជាជើងឯកកាលពីអាទិត្យមុនទេ។
ប៉ុណ្ណឹងល្អហើយ " ។
លោកបានបន្តថា៖
" ប្រាកដណាស់ យើងលេងរាងរអាក់រអួលបន្តិច។ ខាង Man City គេលេងរាងរហ័សជាង
តែការប្រកួតវាគួរតែ ៥-៣ តែចេញមក ៤-០ យើងក៏ត្រូវតែទទួលយក " ។
បើតាមការចុះផ្សាយរបស់
Sky Sports បានឲ្យដឹងថា ក្រោយចាញ់ Man City ៤-០ លោក Klopp
ហាក់មានអារម្មណ៍មិនសូវសប្បាយចិត្តប៉ុន្មានទេ៕