តារាចម្រៀង Duffy បានសរសេរលិខិតចំហរមួយទៅកាន់លោក
Reed Hastings ដែលជានាយកប្រតិបត្តិ Netflix ដោយទាមទារឲ្យលោកមានទំនួលខុសត្រូវខ្លាំងជាងនេះ
សម្រាប់ការផ្ដល់សេវាកម្មឲ្យអ្នកទស្សនា។ តារាវ័យ ៣៥ឆ្នាំ ដែលធ្លាប់ឈ្នះពាន Grammy
រូបនេះ បានបញ្ជាក់ប្រាប់លោក Hastings ថា
ខ្សែភាពយន្តនេះ បានចាត់ទុកឧក្រិដ្ឋកម្មចាប់ជម្រិត និងការជួញដូរមនុស្សដ៏សាហាវ
ទៅជាការកម្សាន្តដ៏ស្រើបស្រាល។
អ្នកកាសែតល្បីឈ្មោះ Megan McGibney រួមជាមួយអ្នកទស្សនាជាច្រើន ក៏បានបញ្ចេញទស្សនៈស្រដៀងៗគ្នានេះ នៅលើបណ្ដាញសង្គម ខណៈមកទល់ពេលនេះ Netflix មិនទាន់ចេញមកឆ្លើយតបការរិះគន់ទាំងនេះនៅឡើយទេ។ គួរបញ្ជាក់ថា 365 Days ជាខ្សែភាពយន្តដែលនិយាយអំពីតួអង្គស្រី Laura Biel ដែលត្រូវបានចាប់ជម្រិត និងដាក់ឃុំឃាំង ដោយមេក្រុមសង្គមងងឹត Massimo Torricelli និងព្យាយាមធ្វើឲ្យនាងលង់ស្រលាញ់ ក្នុងរយៈពេល ៣៦៥ថ្ងៃ។ ក្រៅពីរងការរិះគន់ដូចខាងក្រោម រឿងដែលមានឈុតស្រើបស្រាលច្រើននេះ ក៏ទទួលបានការដាក់ពិន្ទុដ៏ទាបលើ IMDb ផងដែរ ពោលគឺ Rating ត្រឹម ៣,៤ លើ ១០ ប៉ុណ្ណោះ៕