បើតាមការបង្ហើបប្រាប់របស់កីឡាករបឹងកេតនិងអតីតខ្សែការពារជម្រើសជាតិកម្ពុជាវ័យ៣០ឆ្នាំទូចបញ្ចរ៉ុងរូបគេអាចនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ក្នុងឆ្នាំនេះ។
ការបង្ហើបពីការបញ្ចប់អាជីពនេះក៏ដោយសាររូបគេមានវ័យកាន់តែជ្រេចំណែកក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាលបឹងកេតក៏មានជម្រើសកីឡាករក្មេងៗនិងល្អៗច្រើនជាហេតុធ្វើឱ្យគេពិបាកប្រកួតប្រកួតប្រជែង។បច្ចុប្បន្នតំណែងការពារស្លាបស្ដាំរបស់បញ្ចរ៉ុងត្រូវបានធ្លាក់ទៅលើកីឡាករស្លេះសេនដែលកំពុងតែឡើងជើងខ្លាំង។
ចំពោះអនាគតកីឡាករមានដើមកំណើតមកពីខេត្តកំពត,អតីតកីឡាករDolphinFC,ភ្នំពេញក្រោននិងនគរបាលជាតិ បានផ្ដល់ជម្រើស៣សម្រាប់ខ្លួនឯងប៉ុន្តែនៅស្រពិចស្រពិលនៅឡើយ។ខ្សែការពារជួយឱ្យបឹងកេតលើកពានលីគកំពូលកម្ពុជាឆ្នាំ២០១២,២០១៦,២០១៧និងពានរង្វាន់សម្ដេចហ៊ុនសែនឆ្នាំ២០១៩បានបញ្ជាក់ថា៖«និយាយរួមប្រហែលជាឆ្នាំនេះហើយ(បញ្ចប់អាជីពជាកីឡាករ)ខ្ញុំមានជម្រើស៣សម្រាប់ខ្លួនឯងឥឡូវនេះប៉ុន្តែមិនទាន់ហ៊ាននិយាយ»។
បញ្ចរ៉ុងមិនទម្លាយឱ្យដឹងទេថាជម្រើសទាំងបីនោះជាអ្វីប៉ុន្តែគេសង្កេតឃើញកីឡារបឹងកេតមួយចំនួនពេលចូលនិវត្តន៍ពីបាល់ទាត់ពួកគេតែងមានឱកាសការងារនៅក្លឹបតែម្ដងតួយ៉ាងអតីតខ្សែប្រយុទ្ធឃួនឡាបូរ៉ាវី,ខ្សែការពារលីរ៉ាវី,ឈុនសុធារ័ត្ននិងអតីតអ្នកចាំទីគឹមមករាជាដើម។គួរបញ្ជាក់ថាខ្សែការពារគ្រងលេខ៦ទូចបញ្ចរ៉ុងធ្លាប់ជាប់ជម្រើសជាតិU19ក្នុងឆ្នាំ២០០៩-២០១០,U23ឆ្នាំ២០០៩-២០១៣និងឈុតធំនៅឆ្នាំ២០១១។បើនិយាយអំពីស្នាដៃវិញមុនជួយឱ្យបឹងកេតលើកពានលីគកំពូលបីរដូវកាល,ជើងឯករងMekongClubChampionshipឆ្នាំ២០១៥និងពានសម្ដេចហ៊ុនសែនមួយរដូវកាលផងនោះគេក៏ធ្លាប់ជួយឱ្យក្លឹបភ្នំពេញក្រោនលើកពានMCLមួយរដូវកាលដែរគឺឆ្នាំ២០១០៕