លោក ឌួងឆាយ ជិះរថយន្តស៊េរីទំនើបម៉ាក Rolls Royce​  ត្រូវបានគេបុកខ្ទេចទ្វារចំហៀង….!

លោក ឌួងឆាយ ជិះរថយន្តស៊េរីទំនើបម៉ាក Rolls Royce​  ត្រូវបានគេបុកខ្ទេចទ្វារចំហៀង….!

ភ្នំពេញ​  .រថយន្តស៊េរីទំនេីបតម្លៃខ្ទង់លានដុល្លាររ​ ម៉ាក Rolls Royce ពណ៍ស របស់លោកបងឧញ្ញា ឌួង ឆាយ​ ដែលបើករថយន្តដោយខ្លួនឯង ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាម៉ារីហាយប្រ៊ិត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណេីរជាមួយ បានឆ្លងស្តុបដូចគ្នា​ តែបំពានភ្លេីងស្តុបក្រហម​ ទេីបអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ​ និងមិនបណ្ដាលឲ្យមនុស្សរបួសទេ​ ។

គ្រាន់តែបង្កការភ្ញាក់ផ្អេីលដល់​ប្រជាពលរដ្ឋ​ដែលធ្វេីដំណេីរឆ្លងកាត់នោះ​ ចោមរោម​មេីល​យ៉ាងច្រើនកុះករ នៅស្តុបសេរីភាព​ ផ្លូវកម្ពុជាក្រោម​ កែងផ្លូវព្រះមុនីវង្ស​ សង្កាត់មនោរម្យ​ ខណ្ឌ៧មករា​ នាម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ ។

ដំណឹងបឋម​ដោយបងម៉េង​ តែក្រោយកេីតហេតុ​ ទោះជាភាគីរថយន្តហាយប្រីតលុតជង្គង់និងសំពះសុំទោសយ៉ាងណា ក៏បងឧកញ៉ាឌួងឆាយ​ មិនព្រមលេីកលែងអោយ​ដែរ និងខឹងយ៉ាងខ្លាំងផងដែរ ព្រោះតែអ្នកបេីករថយន្តកាម៉ារីហាយប្រីតនេះ​ បេីកបរទាំងបំពានភ្លេីងស្តុបចរាចរណ៍​ ទេីបបានជាមកបុករថយន្តរបស់គាត់​ ដូច្នេះហេីយលោកសម្រេចប្រគល់អោយសមត្ថកិច្ចសហការជាមួយជំនាញ​ ចុះមកវាស់វែង​ និងយកទៅរក្សាទុក្ខបណ្ដោះអាសន្ន​រងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ ប្រភពហ្វេសប៊ុក….