ពលរដ្ធ ខកចិត្ត ឃេីញក្រសួងដែនដី ប្រកាស មិន​ទទួលដោះស្រាយ​សំណើ​របស់​ក្រុម​ប្រជាពលរដ្ឋ មកមកពីខេត្តកោះកុង..!

ពលរដ្ធ ខកចិត្ត ឃេីញក្រសួងដែនដី ប្រកាស មិន​ទទួលដោះស្រាយ​សំណើ​របស់​ក្រុម​ប្រជាពលរដ្ឋ មកមកពីខេត្តកោះកុង..!

(​ភ្នំពេញ​)  ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា ប្រជាពលរដ្ឋ ៧៧​គ្រួសារ មាន​ទីលំនៅ ក្នុងភូមិ​បាក់​រនាស់ ភូមិ​តា​នួន ភូមិ​ទួល​ពោធិ៍ ភូមិ​ព្រែក​ខ្យង ឃុំ​តា​នួន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង មាន​តំណាង​ឈ្មោះ គុណ សៅរ៍ ម៉ូ​វ ស៊ី​ដែន លឹម អូន និង​ឈ្មោះ ផៃ ទួន ដែល​ឡើងមក​តវ៉ា​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​អង្គារ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ស្នើ​ក្រសួង ជួយ​ដោះស្រាយ​ដីធ្លី ក្នុង​តំបន់​វិនិយោគ​របស់​ក្រុមហ៊ុន UNION DEVELOPMENT GROUP Co., Ltd ដោយ​ស្នើសុំ​ដីស្រែ​បន្ថែម ចំនួន ០១​ហិកតា ក្នុង ១​គ្រួសារ​។

​ចំពោះ​បញ្ហា​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា ប្រជាពលរដ្ឋ​ខាងលើ បានទទួល​ការដោះស្រាយ​រួចរាល់​ហើយ ពី​គណៈកម្មការ​អន្តរក្រសួង ដោយ​ក្នុង ១​គ្រួសារ ទទួលបាន​នូវ​៖
១-​ដី​លំនៅដ្ឋាន​ទំហំ ៥០​ម x ១០០ ម​
២-​ដីចម្ការ​ទំហំ ចាប់ពី ១​ហិកតា ដល់ ៦​ហិកតា ទៅតាម​ទំហំ​ដី​ធំ ឬ​តូច ដែល​ពួកគាត់ បាន​កាន់កាប់​
៣-​ផ្ទះ​ឈើ​មួយ​ខ្នង​
៤-​ថវិកា​ពី ៣៥០ ទៅ ១០ ០០០ ដុល្លារ ទៅតាម​ទំហំ​ដី​ធំ ឬ​តូច ដែល​ពួកគាត់​ធ្លាប់បាន​កាន់កាប់​។​

​ដូច្នេះ​ក្រសួង​រៀ​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា ក្រសួង ពុំ​ទទួលដោះស្រាយ​សំណើ​របស់​ប្រជាពលរដ្ឋ​ខាងលើ​ទៀតឡើយ​៕​

ចេញផ្សាយ ថ្ងៃទី១២ ០២ ២០២០ …