លោក ឈឿនចំរើន មេប៉ុស្តិ៍សង្កាត់បឹងទំពន់១ សង្ស័យ មានភាគហ៊ុន ជាមួយ ម្ចាស់ទីតាំង មាន់ជល់អនឡាញទេដឹង..មានវីដេអូ..

លោក ឈឿនចំរើន មេប៉ុស្តិ៍សង្កាត់បឹងទំពន់១ សង្ស័យ មានភាគហ៊ុន ជាមួយ ម្ចាស់ទីតាំង មាន់ជល់អនឡាញទេដឹង..មានវីដេអូ..

ភ្នំពេញ ល្បែង មាន់ជល់អនឡាញតាមទូរទស្សន៍និងល្បែងសីុសងដុះស្លែមួយកន្លែងដែលស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកលេង ជារៀងរាល់ថ្ងៃចាប់តាំងពីម៉ោង៩ព្រឹករហូតដល់ម៉ោង៧យប់បានស្រែកហ៊ោកញ្ជៀវ បង្កការរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋជិតខាងយ៉ាងខ្លាំង។

តាមប្រភពបានឲ្យតាព្រហ្មដឹងថាម្ចាស់ផ្ទះបនល្បែងដែលហ៊ានបើកមាន់ជល់អនឡាញហើយនិងមានបង្កប់ល្បែងសីុសងដែលមានអ្នកញៀនល្បែងជាច្រើននាក់ដែលជិះPasupមកចតពីមុខផ្ទះយ៉ាងពពាក់ពពូនចូលទៅលេងនៅទីតាំងខាងលើដែលមានម្ចាស់ផ្ទះឈ្មោះជាតិបានបើកមាន់ជល់តាមអនឡាញដុះស្លែររាប់ឆ្នាំមកហើយមិនដែលឃើញអាជ្ញាធរសង្កាត់បឹងទំពន់១ និង មេប៉ុស្តិ៍បឹងទំពុន១ ចុះមកទប់ស្កាត់ឬក៍បង្រ្កាបម្តងណាឡើយ។

ទីតាំងបនល្បែងខាងលើនេះដែរត្រូវបានសណ្តាប់ធ្នាប់ខណ្ឌមានជ័យចុះមកចាប់ម្តងហើយក្រោយមកប្រហែលជាគេចចារត្រូវគ្នាគេបានលួចបើកលេងវិញយ៉ាងគគ្រឹកគគ្រេងជាងមុនទៀតដោយមិនរំខានដល់លោកមេប៉ុស្តិ៍សង្កាត់បឹងទំពន់១និងលោក អធិការខណ្ឌមានជ័យនោះឡើយ។

ទាក់ទិនទៅនិងបនល្បែងនេះយើងអង្គភាពយើងធ្លាប់បាន
បានទូរស័ព្ទទៅលោក ចំរើននាយប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពន់ទី១កាលពីថ្ងៃទី១០ខែ សីហា ឆ្នាំ២០១៩កន្លងទៅដែរលោកបានបញ្ជាក់ប្រាប់ថា កន្លែងបនល្បែងដុះស្នឹមមួយកន្លែង នេះលោក ធ្លាប់បានហៅ ម្ចាស់ឈ្មោះជាតិនេះមកធ្វើកិច្ចសន្យាម្តងរួចមកហើយ។

ក៏ប៉ុន្តែប្រជាពលរដ្ឋបាននិយាយរិះគន់ថាកុំចុះទៅកុំយកតែលុយដាក់ហោប៉ៅហើយរក្សាភាពស្ងប់ស្ងាត់វិញនោះរីល្បែងពាលាអាវាសែនៅតែបើកលេងយ៉ាងគគ្លើននោះវាអនុវត្តន៍ផ្ទុយពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃនោះវាជាការអនុវត្តន៍ផ្ទុយទៅវិញទេទាន។

យើងនៅរងចាំមើលថាតើ បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយហើយតើលោកមេប៉ុស្តិ៍បឹងទំពុន១និងលោកអធិការខណ្ឌមានជ័យហ៊ានបង្រ្កាបឬអត់?យើងនៅចាំតាមដានមើលជាបន្តទៅទៀត

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ សូមសំណូមពរទៅដល់ លោកពេជ្រកែវមុន្នី អភិបាលខណ្ឌមានជ័យ សូមមេត្តាជួយពិនិត្យមើល ទីតាំង ល្បែងជល់មាន់តាមអនឡាញខាងលើនេះផងដើម្បីភាពសុខសាន្ត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ៕ចេញផ្សាយ ថ្ងៃទី ១២ ០២ ២០២០.ខ្មែរប្រជាប្រិយ.KPN NEWS សូមអគុណ