អុញ នោះ ខ្លាំងបាត់ ក្រុមឈ្មួញ ប្រកាសដាក់លក់ដីព្រៃព្រះរាជក្រឹត្យ ឧឡាជាតិរាម ជាសាធារណៈដោយអះអាងថា មានប្លង់កម្មសិទ្ធិ ស្របច្បាប់.

អុញ នោះ ខ្លាំងបាត់ ក្រុមឈ្មួញ ប្រកាសដាក់លក់ដីព្រៃព្រះរាជក្រឹត្យ ឧឡាជាតិរាម ជាសាធារណៈដោយអះអាងថា មានប្លង់កម្មសិទ្ធិ ស្របច្បាប់.

ខេត្តព្រះសីហនុ.ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុ នៅតំបន់ឃុំរាម នៅក្នុងដើមខែគុម្ភៈឆ្នាំ ២០២០ថ្មីៗ នេះ ខណៈពេលពួកគេបានឃើញ ផ្លាកមួយផ្ទាំងសរសេរ អក្សរនិង ដាក់ លេខ ទូរសព្ទ័លក់ដីព្រៃ តំបន់ឧឡាជាតិរាម ជាសាធារណៈ ដោយអះអាងថា ដីមានប្លង់កម្មសិទ្ធិស្របច្បាប់។

យោងតាម ប្រភពក្រុមអ្នករកស៊ីគួកជេដី បានធ្វើការ បញ្ជាក់ ប្រាប់ ឲ្យដឹងថា ដីដែល គេប្រកាស ដាក់លក់ខាងលើ នេះ មានទំហ៊ំ ប្រមាណ ជិត ៣០ ហិកតា ជាដីព្រៃធម្មជាតិសុទ្ធសាធ មិនមែនជាដី ចំការ ឬ មានដំណាំដាំដុះអាស្រ័យផល អ្វីនោះទេ ប៉ុន្តែរ ម្ចាស់ដីអះអាងថា ដីមាន សាលាកបត្រ័សម្គាល់សិទ្ធិ កាន់កាប់ដី ស្រប់ច្បាប់ (មិនទាន់មានប្លង់) ហើយតម្លៃ លក់ ក្នុងម៉ែត្រ ការ រ៉េ ៩៥ ដុល្លា សហរដ្ឋអាមេរិក ដោយ តម្លៃនេះគេ ធានារត់ការចេញប្លង់រឹងស្រប់ច្បាប់ឲ្យ អ្នកទិញ ក្នុងរយៈ ២ខែ យ៉ាង យូរ ។ហើយសំរាប់ លក្ខខណ្ឌនៃការទិញលក់ ត្រូវ បានក្រុមអ្នករកស៊ី គួកជេដីបញ្ជាក់យ៉ាងច្បាប់ថា បង់លុយ ជា៣ដំណាក់កាល គឺ លើកទី ១ កក់ ៣០ គាគ រយ .លើកទី២ បង់៣០ ភាគរយៈបន្ថែមទៀតក្រោយពេល រត់ ឯកសារស៊ីញ៉េរ រូចរាល់និងចុងក្រោយបង់៤០ ភាគរយៈបញ្ចប់ដោយ អ្នកទិញទទូលយកប្លង់កម្មសិទ្ធ(ប្លង់រឹង)តែម្តង ។

ពាក់ព័ន្ធបញ្ហារនេះ កន្លងមក លោក ព្រំមុន្នី មន្រ្តីសាលាស្រុក ព្រៃនប់ ធ្លាប់ធ្វើការ អះអាង ថា ដីនេះ ម្ចាស់ដីពិត ជាមានសាលាកបត្រ័ សម្គាល់សិទ្ធិ ស្របច្បាប់ កាន់កាប់ដីពិត ប្រាកដមែន ដោយ សាលាកបត្រ័នេះ ទទូលបាន ក្នុងពេល ក្រុមមន្រ្តីជំនាញចម្រុះចុះពិនិត្យជាក់ស្តែង ។

ជុំវិញបញ្ហារមិនប្រក្រតីខាងលើនេះ ត្រូវបាន មន្រ្តីក្រុមព្រឹក្សា ស្រុកព្រៃនប់ ម្នាក់ (សូមមិនបញ្ចេញ ឈ្មោះ )បានធ្វើការបញ្ជាក់ដោយលើកហេតុ ផលថា ជាធម្មតាមន្រ្តីជំនាញសុរិយោដី មុននិងចេញ សាលាកបត្រ័ សម្គាល់សិទ្ធិកាន់កាប់ដី ទៅឲ្យបុគ្គល់ណាម្នាក់ លុះត្រា តែ ដីនោះពិនិត្យឃើញថា ជាដីចំការ ដីស្រែ ឬដីភូមិមាន ដំណាំដាំដុះ អាស្រ័យផលជាក់ស្តែង រូមនិងមានការបញ្ហាក់ច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានផងដែរ ទើប មន្រ្តី នាញចេញ សាលាកបត្រ័ សម្គាល់សិទ្ធិកាន់កាប់ឲ្យ ដើម្បីបន្តនិតីវិធីទទូលយកបណ្ណ័កម្មសិទ្ធិស្របច្បាប់។ ប៉ុន្តែរសំរាប់ ដីតំបន់ខាងនេះ បើតាម ការពិនិត្យជាក់ស្តែង វាជាដីព្រៃឈើ ធម្មជាតិ សុទ្ធសាធ និងជាដីតំបន់ ឧឡានជាតិរាម ការពារ ដោយ ព្រះរាជក្រិត្យ ដូចនេះគ្មានហេតុ ផលណា មួយដែល ក្រុមមន្រ្តីជំនាញទាំងនោះ ផ្តល់ សាលាកបត្រ័ សម្គាល់សិទ្ធិ កាន់កាប់ដី ស្រប់ច្បាប់ទៅឲ្យបុគ្គល់ឯកជន នោះឡើយ ទង្វើបែបនេះ ត្រូវបានគេសង្ស័យថា គឺជាអំពើពុករលួយ ឃុបឃិត គ្នា ជាលក្ខណៈ ប្រព័ន្ធ ចាប់ពីមន្រ្តីជុំនាញនិងអាជ្ញាធរ មួលដ្ឋាន រហូត ដល់លើ ជាពិសេស គឺមន្រ្តីការពារ ឧឡាជាតិរាម តែម្តងទើបអាច ដំណើរការ រលូនបែបនេះ ។

ជាមួយគ្នានិងភាពមិនប្រក្រតីខាងលើនេះ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ បានធ្វើការអំពាវនាវ ទៅដល់ លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសូង បរិស្ថានដែលជា ក្រសូង ទទូលខុសត្រូវ ធំជាងគេ ដីតំបន់ឧឡាជាតិ រាម គឺមេត្តាសូមឲ្យលោក ធ្វើការពិនិត្យឡើងវិញនិងមានវិធានការផ្លូវច្បាប់ឲ្យមានប្រសិទ្ធិផងចំពោះអ្នកពាក់ព័ន្ធ បើមិនអញ្ចឹង ទេនោះ ព្រៃធម្មជាតិ ឧឡាជាតិរាមទាំងមូល ច្បាស់ជារលាយ អស់ហើយ គ្មានសល់អ្វីសម្រាប់ក្មេងជុំនាន់ក្រោយនោះទេ៕ ចេញផ្សាយ ថ្ងៃទី ១១ ០២ ២០២០.