ប៉ូលីស ចរាចរណ៍ ដាក់ក្រុងត្រូលចាំយកលុយពីរថយន្ត សាំយ៉ុងដឹកឈេី ជាប្រចាំ នៅចំនុច ភូមិ៧ ឃុំដា ស្រុកមេមត់…មានវីដេអូ សូមចុច

ប៉ូលីស ចរាចរណ៍ ដាក់ក្រុងត្រូលចាំយកលុយពីរថយន្ត សាំយ៉ុងដឹកឈេី ជាប្រចាំ នៅចំនុច ភូមិ៧ ឃុំដា ស្រុកមេមត់…មានវីដេអូ សូមចុច.

ខេត្តត្បូងឃ្មូំ -នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥:៥៥នាទី
-គោលដៅ:ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ ចំណុចភូមិសាស្ត្រ ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ ម្ដុំគីឡូម៉ែត្រលេខ ១៩១។

ក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មកពី គណបក្សពន្លឺថ្មី អមដោយក្រុមអ្នកសារព័ត៌មានមកពី ១-

មានវីដេអូ….

mctv(mc Cambodia page)
២-សារព័ត៌មានតាព្រហ្ម
៣-សារព័ត៌មាន ខ្មែរប្រជាប្រិយ(kpntv)
បានពិនិត្យឃើញរថយន្តទូរីសពីគ្រឿង ដឹកឈើប្រណិត ស្ថិតលើដងផ្លូវខាងលើ។

ដោយមានការសង្ស័យ ក្រុមការងារបានតាមប្រកិតនិងស្វែងរកទីតាំងសមត្ថកិច្ច អោយជួយឃាត់ ដើម្បីត្រួតពិនិត្យ បទល្មើសជាក់ស្ដែង។

មកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យខាងលើ រថយន្តដឹកឈើក៏បានឈប់ ក្រុមការងារឧត្តមក្រុមប្រឹក្សាក៏បានទាក់ទងជំរាបជូនដល់ប៉ូលីសគោលដៅ អំពីតួនាទីនិងគោលបំណងដើម្បីត្រួតពិនិត្យ។

បណ្ដាសមត្ថកិច្ចទាំង៦នាក់ប្រចាំការ គឺបានយល់ស្រប ដោយឡែកប៉ូលីសម្នាក់ បែរជាចេញចរឹកច្រង៉េងច្រង៉ាង ដោយមិនសួរហេតុផល មិនស្ដាប់ហេតុផល ហើយទាញទូរស័ព្ទថតក្រុមការងារ ដោយនិយាយថា អ្នកកាសែតដេញយកលុយឡានឈើមិនបាន មកថតរញ៉េរញ៉ៃទៅវិញ។

ប៉ូលីសបានថតទាំងរថយន្តរបស់ឧត្តមក្រុមប្រឹក្សានិងរថយន្តអ្នកសារព័ត៌មាន ហើយរាយការណ៍ទៅមេគេ យ៉ាងហំហានទៀតផង។

វីឌីអូ ដែលក្រុមការងារថតបានពេលនោះគឺប៉ូលីសចេញចរឹកកាងបទល្មើសព្រៃឈើចំៗតែម្ដង។
ឈើដែរដឹកតាមរថយន្តទូរីសទាំងនោះ សង្ស័យអាចចេញមកពីស្រុកស្នួល ខេត្តក្រចេះ ហើយក៏អាចចេញពីតំបន់អភិរក្ស ព្រៃឡង់ផងដែរ។

តាមការសង្កេតនៅលើកំណាត់ផ្លូវនេះ មានកុងត្រូលជជុះ៤កន្លែង ក្នុងនោះប៉ុស្ដិ៍ត្រួតពិនិត្យរបស់កងរាជអាវុធហត្ថមួយកន្លងផងដែរ ប៉ុន្តែឈើនៅតែចេញរាល់ថ្ងៃ ដោយគ្មានការទប់ស្កាត់អ្វីទេ ព្រោះប្រព័ន្ធមន្ត្រីពុករលួយនៅតាមមូលដ្ឋានខ្លះ ខ្លាំងជាងថ្នាក់ដឹកនាំជាតិទៅទៀត។

ព័ត៌មាននេះសូមរាយការណ៍ ទៅដល់ ព្រះរាជអាជ្ញាខេត្ត ត្បូងឃ្មុំ និងនាយឧត្តមសេនីយ សៅសុខា មេត្តា ត្រួតពិនិត្យ មើលសកម្មភាព រថយន្តដឹកឈើ ទាំងកណ្តាលថ្ងៃនេះផង ព្រោះសមត្ថកិច្ចដែល ដាកប៉ុស្តិ៍ ត្រួតពិនិត្យនោះ មិនមែនត្រួតពិនិត្យ បទល្មើសទេ គឺត្រួត ពិនិត្យលុយ តែប៉ុណ្ណោះ៕

ខ្មែរប្រជាប្រិយ KPN NEWS សូមអគុណ.