ក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បាន អមដំណេីរ ក្រុមលេខាធិការដ្ធាន នាយករដ្ធមន្រ្តី ប្រចាំវិមានសន្តិភាព បានចុះសិក្សាស្រាវជ្រាវ ក្នុងខេត្តមណ្ឌលគីរី.មានវីដេអូ សូមចុច

ក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បាន អមដំណេីរ ក្រុមលេខាធិការដ្ធាន នាយករដ្ធមន្រ្តី ប្រចាំវិមានសន្តិភាព បានចុះសិក្សាស្រាវជ្រាវ ក្នុងខេត្តមណ្ឌលគីរី..មានវីដេអូ .សូមចុច

មណ្ឌលគីរី.ក្រុមការងារ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មកពីប្រតិភូ គណបក្សពន្លឺថ្មី អមដំណើរដោយ ក្រុមលេខាធិការដ្ឋាននាយករដ្ឋមន្ត្រី ប្រចាំវិមានសន្តិភាព និងក្រុមអ្នកសារព័ត៌មាន បានចុះសិក្សាស្រាវជ្រាវ ករណីដកតួនាទីស្មៀន ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
ពេលព្រឹក ក្រុមការងារ បានជួបសួរនាំ លោកស្រី ញាុំ សុភី អតីតស្មៀនឃុំសែនមនោរម្យ ដើម្បីបានជ្រាបជាមុខការ ហើយវេលាល្ងាច បានជួបប្រជុំនៅរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់ ភាពមិនប្រក្រតី នៃការដកស្មៀនឃុំ និងបញ្ហាដីចំការស្រល់ របស់រដ្ឋ ដែលត្រូវបានមន្ត្រីឃុបឃិតគ្នាព័ទ្ធរបងយកចែកគ្នា ដែលជាអំពើពុករលួយ ផិតក្បត់នៅថ្នាក់មូលដ្ឋាន។

មានវីដេអូ សូមចុច…..

លោក ស្រី ញាុំ សុភី បានរៀបរាប់ទាំងអួលដើម ក ស្របពេលទឹកភ្នែកក៏ហូរចេញ ដោយក្ដីស្រណោះ មិនដឹងថាខ្លួនខុសអី ?ដែលគ្រាន់តែមិនបានបោះត្រាលើឯកសារដីធ្លី ដែលមានភាពមិនប្រក្រតី ព្រោះជាដីចំការស្រល់ របស់រដ្ឋ។


លោកស្រីបានចាត់ទុកថា នេះជារឿងដ៏អយុត្តិធម៌របស់លោកស្រី ក្នុងដំណែងជាស្មៀនឃុំ ដែលបំរើការអស់រយ:ពេល៦ឆ្នាំកន្លងមកហើយ។
លោកស្រីបានរៀបរាប់ថា លោកស្រីគោរព ស្រលាញ់ ចូលចិត្តលោកអភិបាលស្រុក សៀក មុនីខ្លាំងណាស់ ហេតុអីត្រូវលោកអភិបាលស្រុក បញ្ជាអោយដកដំណែងលោកស្រីទាំងតក់ ក្រហល់បែបនេះទៅវិញ?

នៅឯសាលាខេត្ត លោក សៀក មុនីអភិបាលស្រុកនិយាយថា ស្មៀនធ្វើការយឺតឯកសារ ហើយមានពលរដ្ឋប្ដឹង ទើបក្រុមប្រឹក្សាឃុំសែនមនោរម្យ ប្រជុំដកស្មៀនតែម្ដង ប៉ុន្តែនៅពេលសួររកពាក្យបណ្ដឹងរបស់ពលរដ្ឋ បែជាគ្មានទៅវិញ។
ចំណែកអ្នកស្រី ញាុំ សុភី និយាយថា ការដកអ្នកស្រីចេញពីស្មៀន មិនមានប្រជុំក្រុមប្រឹក្សាឃុំទេ។

សំនួរមួយបានសួរទៅលោកស្រីមេឃុំថា ចុះការដកស្មៀននេះមានជាប់ពាក់ព័ន្ធលោកអភិបាលស្រុកទេ?
លោកស្រីមេឃុំឆ្លើយថា មិនមានជាប់ពាក់ព័ន្ធទេ តែយើងខ្ញុំមានខ្សែអាត់សំលេងរបស់លោកស្រីមេឃុំថា ការដកស្មៀននេះគឺខាងអភិបាលស្រុកបញ្ជារមក បើលោកស្រីប្រកែក ខ្ញុំនិងចាក់សំលេងអោយស្ដាប់ឡើងវិញ។ខណ:នេះអ្នកស្រីមេគាំងឆ្លើយមិនរួច។
ក្នុងកិច្ចពិភាក្សា លោកសៀក មុនីក៏បានទទួលកំហុសផងដែរ តែលោកនឹងធ្វើការកែប្រែឡើង។
ក្រុមការងារ ស្នើសុំអោយមានការតែងតាំងការងារសមស្របណាមួយឡើងវិញ ដល់អតីតស្មៀនដែលបានដកទាំងអយុត្តិធម៌តែប៉ុណ្ណោះ នឹងបញ្ជាក់ថា មិនត្រូវទុកនៅកន្លៀតជញ្ជាំង ដូចខ្មោចដែលស្លាប់ហើយ រកកន្លែងចាប់ជាតិមិនឃើញអញ្ចឹងទេ។
ចំណុចមួយទៀត ក្រុមការងារក៏ស្នើអោយពិនិត្យឡើងវិញ រឿងបង្គោលដែលបោះលើដីចំការស្រល់រដ្ឋ តើពេលណាទើបដកបង្គោលចេញវិញ?
ចំណែកមន្ទីរដែនដី ដែលកាន់ផែនទីដីខេត្តក៏មិនទាន់ប្រាកដនៅឡើយ ដោយកំណត់មិនទាន់ច្បាស់លាស់នៅឡើយ៕ចេញផ្សាយថ្ងៃទី ១២ ០១ ២០២០.ខ្មែរប្រជាប្រិយ KPN NEWS អរគុណ