លោកអ៊ំុ រាត្រី មានរឿងអាស្រូវជាច្រើន រឿងពុករលួយ ឥឡូវបានបញ្ជារមន្ត្រីPM ធ្វើទារុណកម្មរហូតស្លាប់

លោកអ៊ំុ រាត្រី មានរឿងអាស្រូវជាច្រើន រឿងពុករលួយ ឥឡូវបានបញ្ជារមន្ត្រីPM ធ្វើទារុណកម្មរហូតស្លាប់

បែកធ្លាយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយពី បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម្ម ឈ្មោះទុយស្រស់ ក្នុងចំណោមមានគ្នា៥នាក់ ធ្វេីការតវា ទំនាស់ដីធ្លី….សុំអន្តរាគមន៍ពីសម្តេច

បែកធ្លាយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយពី បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម្ម ឈ្មោះទុយស្រស់ ក្នុងចំណោមមានគ្នា៥នាក់ ធ្វេីការតវា ទំនាស់ដីធ្លី….សុំអន្តរាគមន៍ពីសម្តេច ខេត្តបន្ទាយមានជ័យ. ។

បណ្តាញព័ត៌មាន បានបញ្ជាក់អោយដឹងថា.យោងតាមប្រភពពីមតិមហាជន ថ្មី”ៗនេះមាន បែកធ្លាយលោក អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យ បានបញ្ជារ កម្លាំង PM មកធ្វេីទារុណកម្ម បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធម្ម ឈ្មោះ ទុយ ស្រស់ ក្នុងចំណោមគ្នា៥នាក់ ធ្វេីការតវា ទំនាស់ដីធ្លី….នៅខេត្តបន្ទាយមានជ័យ ។

នៅកាលពីថ្ងៃ 28-12-2019 បានប្រភពបានបញ្ជាក់ថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះ អភិបាល ខេត្តបន្ទាយមានជ័យ ទេីបតែមកចូលកាន់តំណែង ជាអភិបាលខេត្តថ្មី ហេីយក៏មានការបែកធ្លាយរឿងថ្មីៗនេះថា ឯកឧត្តមបានបញ្ជារអោយPM ចាប់ប្រជាពលរដ្ឋដែលមកសាលាខេត្តធ្វេីការតវ៉ានោះដេីម្បីទាមទាររកយុត្តិធម៌ទំនាស់ដីធ្លីរបស់ពួកគាត់មានគ្នាចំនួន០៥នាក់ តែមិននឹកស្មានថា ចាប់ពួកគាត់ យកទៅវាយសួរចម្លើយរហូតដល់ស្លាប់០១ នាក់យ៉ាងអាណោចអាធម្ម ឈ្មោះទុយស្រស់ បានយកទៅធ្វេីបុណ្យឯស្រុកកំណេីតតាមប្រពៃណី នឹង ០៤នាក់ទៀត ក្នុងចណោម០៥នាក់បានទទួល របួសយ៉ាងធ្ងន់ ខ្លះបាក់ធ្មេញ ខ្លះប្រេះឆ្អឹងជំនី ខ្លះក្អួតឈាម ចំណែកអ្នកស្លាប់ បែកថ្លើមនិងដាច់ពោះវៀនយ៉ាងអយុត្តិធម៏បំផុត ។

ពួកគាត់ទាំងនេះហេីយដែលទទួលរងនៅការធ្វេី ទារុណ កម្ម ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ គឺដឹកនាំដោយ លោក អ៊ុំ រាត្រី ជាអភិបាលខេត្ត មិនគួរ ណាប្រេីនៅអំពេី ទុច្ចរិត បែបយ៉ាងព្រៃផ្សៃ មកលេីពួកគាត់ជាជនស្លូតត្រង់ ដែលទាមទារត្រឹម យុត្តិធម៌ប៉ុណ្ណោះ……!។

ទីតាំងដីទំនាស់ ស្ថិតនៅភូមិ ស្វាយចេក ភូមិចង្វារ និង ភូមិ ជ្រៃ ក្នុងស្រុក អ៊ូជ្រៅ…..ខេត្តបន្ទាយមានជ័យ។

ក្រោយពីរឿងនេះបានផ្ទុះកេីតទ្បេីង ខ្លាចបែករឿងក៏មានគំនិត១ថា រាយការណ៍ភូតកុហកថ្នាក់លើ ពីអ្នក ស្លាប់ថាមកពីសុខភាពមិនប្រក្រតី និងញៀនស្រាទៅវិញ Sic ….. ? របាយការណ៍បោកកុហក ។

ក៏ប៉ុន្តែរឿងនេះ សូម្បីឯកឧត្តម ថ្នាក់ដឹកនាំមួយចំនួន ក៏បាន ដឹងការពិតអស់ខ្លះហើយដែរនៅក្នុងមន្ទីរពេទ្យដោយផ្ទាល់ ពីអ្នកស្លាប់។

យោងប្រភព ពីពលរដ្ធ បានបន្តទៀតថា ពួកគាត់ មានតែសំណូមពរដល់ សម្តេច តេជោហ៊ុនសែន ទេដែលអាចជួយផ្តល់ យុត្តិធម៌ សម្រាប់ពួកគាត់ជាប្រជាពលរដ្ធ បានតែត្រឹមទាមទាររកយុត្តិធម៌តែ ប៉ុណ្ណោះ ។

រឿងទំនាស់ដីធ្លី សោះ បែរជាទៅបង្ករ វាយដំ ទាត់ធាក់ និងចាប់ដាក់ពន្ធធនាគារ និងធ្វេូីទារុណកម្ម រហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុត៕