ឃោឃៅបំផុត រឿងទំនាស់ដីធ្លី ចាប់ពលរដ្ធ០៥នាក់ដាក់ឃុំធ្វេីទារុណកម្ម ដល់ស្លាប់ ម្នាក់ចោទថាគ្នាស្រវឹងស្រា ទៅវិញ ..

ឃោឃៅបំផុត រឿងទំនាស់ដីធ្លី ចាប់ពលរដ្ធ០៥នាក់ដាក់ឃុំធ្វេីទារុណកម្ម ដល់ស្លាប់ ម្នាក់ចោទថាគ្នាស្រវឹងស្រា ទៅវិញ ..បន្ទាយមានជ័យ. យោងតាម សាច់ញាតិជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះដែលសមត្ថកិច្ចចំរុះចាប់តំណាងប្រជាពលរដ្ឋចំនួន០៥នាក់បញ្ចូលរថយន្ត ករណីទំនាស់ដីធ្លីកន្លងទៅថ្មីៗនេះ ត្រូវបានខាងមន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ ធ្វើទារុណកម្មយ៉ាងឃោរឃៅបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់១នាក់យ៉ាងអយុត្តិធម៌ នឹង ០៤នាក់ទៀតរបួសធ្ងន់ធ្ងរ ខណ:ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

 

បញ្ហាទំនាស់ដីធ្លី ក្រោយពីក្រុមអាជ្ញាធរបង្រ្កាបទៅលើប្រជាពលរដ្ឋ ដែលមកទាមទាររកយុត្តិធ៌ នៅខាងមុខសាលាខេត្តបន្ទាយមានជ័យ លុះក្រោយមក ក៏មានកម្លាំងអាវុធហត្ថខេត្តចាប់ មេក្លោងចំនួន០៥នាក់ដាក់រថយន្ត បញ្ជូនទៅពន្ធនាគារខេត្ត បានត្រឹមតែ០៦ថ្ងៃ គឺគិតចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្រាប់តែលេចឮដំណឹងថា អ្នកទោសម្នាក់បានស្លាប់បាត់បង់ជីវិតហើយ ៤នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ប្រភពបញ្ជាក់ថា✓=កាលពីវេលាម៉ោង១០:១៥នាទី ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០កន្លងមក គេកត់សម្គាល់ឃើញថា មន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ បានដឹកជនរងគ្រោះជាអ្នកទោសចេញពីពន្ធនាគារខាងលើ ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ប៉ុន្តែគួរឲ្យសង្វេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយនៅពាក់កណ្ដាលផ្លូវ ។

✓=សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២៦ ខែធ្នូរ ឆ្នាំ២០១៩ ក្រុមប្រជាពលរដ្ឋដែលមកពីបណ្ដាភូមិ,ឃុំ,សង្កាត់នាៗ ក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅចាប់ដីមួយកន្លែង ដែលពួកគេអះអាងថាដីនោះជាដីរបស់រដ្ឋ ក្រោយមកក៏ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះទៅបង្រ្កាប នឹងរុះរើផ្ទះសម្បែងរបស់ពួកគាត់ ដែលបានសង់លើដីរដ្ឋខាងលើ ដោយអាជ្ញាធរទាំងអស់នោះអះអាងថា ដីខាងលើមានម្ចាស់ត្រឹមត្រូវតាមច្បាប់អស់ហើយ ដែលដីខាងលើ ស្ថិតក្នុងភូមិសាលា កន្សែង ឃុំសឹង្ហ ស្រុកអូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ស្រាប់តែនៅថ្ងៃទី២៧ ខែធ្នូរ ឆ្នាំ២០១៩កន្លងទៅ ក្រុមប្រជាពលរដ្ឋដែលត្រូវក្រុមអាជ្ញាធរចុះទៅបង្រ្កាប ពួកគាត់មានគ្នាសរុបចំនួន២០០នាក់ នឹងមានតំណាងរបស់ពួកគាត់ចំនួន៥នាក់ បានលើកគ្នាមកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ។

✓=លុះដល់ថ្ងៃទី២៨ខែ ឆ្នាំដ៏ដែល ស្រាប់តែមានកម្លាំងប៉េអឹមយ៉ាងច្រើន បានចុះទៅបង្រ្កាបក្រុមប្រជាពលរដ្ឋដែលតវ៉ានោះ នៅមុខសាលាខេត្តបន្ទាយមានជ័យ ដោយសមត្ថកិច្ចចាប់ខ្លួនតំណាងរបស់ពួកគាត់ចំនួន៥នាក់ ដែលអ្នកទាំងនោះរួមមាន៖១/ឈ្មោះ នៅ នឿន ភេទប្រុស អាយុ៦២ឆ្នាំ ២/ឈ្មោះ អាន រុន ភេទប្រុស អាយុ៥៩ឆ្នាំ ៣/ឈ្មោះ ឃឹម ម៉ក់ ភេទប្រុស អាយុ៦២ឆ្នាំ ៤/ឈ្មោះ ហ៊ីម គីរី ភេទប្រុស អាយុ៤៦ឆ្នាំ នឹងទី៥/ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ(ស្លាប់ហើយ)។ យោងតាមការរៀបរាប់របស់ស្រ្តីដែលជាប្រពន្ធរបស់អ្នកស្លាប់ បានបញ្ជាក់ថា៖ខ្លួនមានឈ្មោះ ប៊ុយ គីមឡាក់ អាយុ៣៤ឆ្នាំ មានកូនស្រីម្នាក់អាយុ១២ឆ្នាំ ដែលប្ដីរបស់គាត់ឈ្មោះ ទុយ ស្រស់ រស់នៅភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរ ជ្រៅ ខេត្តបន្ទាយមានជ័យ។

✓ =គាត់បន្តទៀតថានៅថ្ងៃដែលគេចាប់ប្ដីគាត់ នឹងមនុស្ស៤នាក់ទៀត គាត់បានសុំប៉េអឹមទៅជួបប្ដីរបស់គាត់នៅឯកន្លែងឃុំឃាំង ក្នុងទីបញ្ជារការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តែសមត្ថកិច្ចមិនឲ្យគាត់ចូលជួបប្ដីរបស់គាត់នោះទេ គាត់បន្តទៀតថា ៖ដើមឡើយប្តីរបស់គាត់បានទៅតាមគេតាមឯង ដើម្បីរកដីសម្រាប់ធ្វើជម្រកនៅតំបន់កើតហេតុខាងលើ ក្រោយមកអាជ្ញាធរក៏ចុះមកបង្រ្កាប នឹងដុតផ្ទះសម្បែងរបស់ពួកគាត់ឆេះអស់តែម្ដង ទើបពួកគាត់នាំគ្នាឡើងមកតវ៉ា សុំការអន្តរាគមន៍ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយរកខុសត្រូវឲ្យពួកគាត់ ប៉ុន្តែបែរជាត្រូវគេចាប់យកទៅឃុំឃាំងតែម្ដងទៅ គាត់បន្តទៀតថា….?

✓=នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ គាត់បានទៅសួរសុខទុក្ខប្ដីនៅឯពន្ធនាគារខេត្ត ស្រាប់តែឃើញគេសែងប្ដីរបស់គាត់ដាក់រថយន្ត ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបុរី ឃើញបែបនេះ គាត់ក៏ធ្វើដំណើរដោយម៉ូតូតាមពីក្រោយ លុះដល់មន្ទីរពេទ្យខាងលើ ស្រាប់តែឮដំណឹងថា   ប្ដីគាត់បានស្លាប់បាត់បង់ជីវិតហើយ។

✓=ប្រពន្ធជនរងគ្រោះ បានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេសដល់សម្ដេចហ៊ុន សែន មេត្តាជួយរកយុត្តិធ៌មឲ្យដល់គ្រួសាររបស់គាត់ផង។ ដោយឡែកលោក ឌុក ចាន់ឌី ណាវុធ ប្រធានមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុន ប្រចាំស្រុកមង្គលបុរី បានប្រាប់ក្រុមអ្នកសារព័ត៍មានតាមទូរសព្ទ័ថា៖ជនរងគ្រោះ មិនបានស្លាប់នៅកន្លែងរបស់លោកទេ នៅពេលគេបញ្ជូនមកដល់អស់ខ្យល់ហើយ ។ លោកបន្តថា៖ខាងតុលាការ នឹងសមត្ថកិច្ច បានមកធ្វើកោសលវិច័យរួមគ្នានឹងកម្លាំងពេទ្យរបស់លោក ដើម្បីធ្វើលិខិតមរណះភាពជូនទៅក្រុមគ្រួសារសពតែម្ដងទៅ។

✓=ដោយឡែកលោកឧត្តមសេនីយ៍ទោ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី សារព័ត៌មានយើងមិនស្វែងរកការបំភ្លឺបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ។ ដូច្នេះអង្គភាពយើងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ចេញផ្សាយ ០៧ ០១ ២០២០.ខ្មែរប្រជាប្រិយ KPN NEWS.សូមអគុណ