ជ្រកក្រោមផ្លាក កាហ្វេម្លប់ជ្រៃ បង្កប់ល្បែស៊ីសងបងៗសមត្ថកិច្ច ឬអាជ្ញាធរពាក់ពន្ធ័ អត់អាលីង….

ជ្រកក្រោមផ្លាក កាហ្វេម្លប់ជ្រៃ បង្កប់ល្បែស៊ីសងបងៗសមត្ថកិច្ច ឬអាជ្ញាធរពាក់ពន្ធ័ អត់អាលីង….ភ្នំពេញ៖ កាហ្វេម្លប់ជ្រៃជាជម្រកល្បែងស៊ីសងដុះស្លែង សមត្ថកិច្ចមិនព្រមបង្រ្កាបបែជាអង្គុយសំកុកនៅកន្លែងល្បែងទៅវិញ កាហ្វេម្លប់ជ្រៃដែលជាជម្រកអ្នកញៀនល្បែងនេះស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ដោយសារតែមានវត្តមានសមត្ថកិច្ចមូលដ្ឋាននៅកន្លែងនោះហើយ ហើយមិនមានការរាយការណ៍ជូនថ្នាក់លើ ជាហេតុធ្វើឲ្យមានល្បែងស៊ីសង រីកដុះដាលយ៉ាងដូច្នោះ។

សម្តេចក្រឡាហោ ស ខេង ធ្លាប់បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបានលបលួចបើកលេង នៅតាមមូលដ្ឋានដូចជា ល្បែងអីនធើណេតភ្នាល់បាល់ Online ឆ្នោត ល្បែងហ្គេមបាញ់ត្រី ភ្នាល់ទឹកភ្លៀង ដែលជ្រកក្រោមរូបភាពណាក៏ដោយ ត្រូវបានបិទប្រកាសបិទទាំងស្រុង។

ប្រជាពលរដ្ឋសំណូមពរ អោយឯកឧតម្ត ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញពេញ ជួយពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខណ្ឌចំការមននេះជាបន្ទាន់​៕