សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានជួយជាថវិកា ចំនួន១០មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះ ?សូមចុចមានវីដេអូ

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានជួយជាថវិកា ចំនួន១០មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះ.?..(មានវីដេអូសូមចុចអាន)(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានជួយជាថវិកា ចំនួន១០មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប។

សូមបញ្ជាក់ថា គិតម៉ោង៨៖៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។មានវីដេអូ….

អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ៕

ចេញផ្សាយ ថ្ងៃទី០៥ ០១ ២០២០ ខ្មែរប្រជាប្រិយ KPN NEWS សូមអគុណ